រាជធានីអង្គរស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាយើង ព្រោះថាតំបន់នោះជាទីប្រជុំនៃជំនួញទាំងជើងគោក ជើងទឹក ហើយសម្បូរទៅដោយធនធានធម្មជាតិគ្រប់បែបយ៉ាងដូចជា ត្រីក្នុងបឹងទន្លេសាប ម្រឹក ឈើល្អៗ ថ្មភក់សម្រាប់សំណាង់ប្រាសាទ។ ទំនាបនៅជុំវិញបឹងទន្លេសាបជាដីល្បាប់ សម្បូរជីជាតិ សម្រាប់ដំណាំកសិកម្មសព្វសារពើ។