History.1

Cards (321)

  • អាណាព្យាបាល
    ការគ្រប់គ្រងរដ្ឋបាលមិនផ្ទាល់របស់រដ្ឋមួយលើរដ្ឋមួយឬច្រើន ពោលគឺរបៀបនៃគ្រប់គ្រងដែលទាមទារនូវកិច្ចសហការពីថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋជាម្ចាស់ស្រុក
  • អាណានិគម

    ប្រទេស ឬតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ប្រទេសផ្សេងមួយទៀតដែលមានអំណាចខ្លាំងជាងខ្លួន
  • វៀតមិញ ឬ យៀកមិញ ជាឈ្មោះចលនាតស៊ូ/កងទ័ពរបស់វៀតណាមខាងជើង(កុម្មុយនីស្ត) ប្រឆាំងនឹងអាណានិគមបារាំង ដឹកនាំដោយ ហូជីមិញ មេបក្សកុម្មុយនីស្តឥណ្ឌូចិនតាំងពីឆ្នាំ១៩៣០
  • វៀតកុង ឬយៀកកុង ឈ្មោះចលនាតស៊ូរបស់វៀតណាមខាងត្បូង(មានទំនោរកុម្មុយនីស្ត) ប្រឆាំងនឹងបារាំងផង និងអាមេរិកផងដើម្បីបង្រួបបង្រួមវៀតណាម
  • ចុះសន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ
    11 សីហា 1863
  • សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី11 ខែសីហា ឆ្នាំ1863
    1. នៅខែមីនា ឆ្នាំ១៨៦៣ ឧត្ដមនាវី ដឺឡាក្រង់ឌីយែរ បានមកកាន់ឧដុង្គដោយផ្ទាល់ដើម្បីចុះសន្ធិសញ្ញា មិត្តភាពជាមួយកម្ពុជាជាសម្ងាត់
    2. នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ត្រូវបានចុះហត្ថលេខា
    3. បារាំងជួយការពាររក្សាទឹកដីកម្ពុជាមិនឱ្យមានការបាត់បង់តទៅទៀត ជួយកម្ពុជាក្នុងការរៀបចំរដ្ឋបាល និងសេដ្ឋកិច្ច
  • ស្នាព្រះហស្ថរបស់ព្រះបាទអង្គដួង

    • នយោបាយក្រៅប្រទេស
    • ធ្វើកំណែទម្រង់
    • វិស័យរដ្ឋបាល
    • វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ពន្ធដា
    • វិស័យអប់រំ វប្បធម៌
  • ព្រះបាទអង្គឌួង
    មានបុត្រ 3 ព្រះអង្គ៖ អង្គវតី (ព្រះបាទនរោត្តម), អង្គសូរ (ព្រះបាទស៊ីសុវត្ថិ), ស៊ីវត្ថា (ព្រះបាទស៊ីវត្ថា)
  • ស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួង

    • នយោបាយក្រៅប្រទេស
    • ធ្វើកំណែទម្រង់
    • វិស័យរដ្ឋបាល
    • វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ពន្ធដា
    • វិស័យអប់រំ វប្បធម៌
    • វិស័យសង្គម
  • ព្រះអង្គសោយទិវង្គត
    18 តុលា 1860
  • ក្សត្រអង្គវតី (នរោត្តម) យាងទៅក្រុងបាងកក
    • យកសៀមជាបង្អែក
    • ទ្រង់ខ្លាចអនុជទាំងពីរ ក្បត់ដណ្ដើមរាជ្យសម្បត្តិ
    • រកមធ្យោបាយដើម្បីឱ្យសៀមចាប់អនុជយកទៅឃុំឃាំងនៅបាងកក
  • កំណែទម្រង់សង្គមខ្មែរ
    • កំណែទម្រង់ឆ្នាំ១៨៧៧
    • កំណែទម្រង់ឆ្នាំ១៨៨៤
    • ការបះបោររបស់ប្រជាជនឆ្នាំ១៨៨៦
    • មធ្យោបាយថ្មីរបស់បារាំងក្នុងទិសដៅធ្វើកំណែទម្រង់សង្គមកម្ពុជា
    • លទ្ធផលកំណែទម្រង់សង្គមរបស់បារាំង
  • កត្តាជំរុញឱ្យបារាំងធ្វើកំណែទម្រង់សង្គមខ្មែរនាឆ្នាំ1877

    កត្តាសេដ្ឋកិច្ច<|>កត្តានយោបាយ
  • ទិសដៅកំណែទម្រង់សង្គមខ្មែររបស់បារាំង

    ចង់កែប្រែសង្គមប្រពៃណីទំនៀមទំលាប់ សក្ដិភូមិខ្មែរ ឱ្យទៅជាសង្គមមូលធននិយមដូចសង្គមបារាំង
  • កម្មវិធីកំណែទម្រង់សង្គមខ្មែរឆ្នាំ 1877 របស់បារាំង
    • បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្ដិភូមិ និងលប់បំបាត់វណ្ណៈខ្ញុំគេ
    • បង្កើតចំនួនម្ចាស់កម្មសិទ្ឋិ
    • បង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន
    • បង្កើតប្រព័ន្ឋពន្ឋដារថ្មី
    • ចចារអំពីបញ្ហាព្រំដែនរវាងកម្ពុជា និង សៀម
    • ធ្វើផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំងនិងសៀម
  • ហេតុអ្វីបារាំងធ្វើកំណែទម្រង់សង្គមឆ្នាំ 1884
  • កត្តានយោបាយ

    បារាំងរំពឹងថាអាចពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួនក្នុងឥណ្ឌូចិន(គឺប្រព័ន្ឋឯកភាពបែបបារាំង)
  • ទិសដៅ
    ចង់កែប្រែសង្គមប្រពៃណីទំនៀមទំលាប់ សក្ដិភូមិខ្មែរ ឱ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ឋទីផ្សារសេរីដូចសង្គមបារាំងដែរ
  • កម្មវិធីកំណែទម្រង់សង្គមខ្មែររបស់បារាំងឆ្នាំ 1877
    1. បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្ដិភូមិ និងលប់បំបាត់វណ្ណៈខ្ញុំគេ
    2. បង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន
    3. បង្កើតប្រព័ន្ឋពន្ឋដារថ្មី
    4. ចចារអំពីបញ្ហាព្រំដែនរវាងកម្ពុជា និង សៀម
  • ឆ្នាំ 1908 បារាំងបានធ្វើផែនទីមួយមានឈ្មោះថាផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំងនិងសៀម និងនៅលើឆាកអន្តរជាតិរហូតដល់សព្វថ្ងៃ
  • កម្មវិធីកំណែទម្រង់សង្គមខ្មែររបស់បារាំងឆ្នាំ 1884
    1. បន្តខ្លឹមសារនៃកំណែទម្រង់កម្មវីធី 1877
    2. បារាំងបានដាក់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួន(អាណានិគម)
    3. ដកហូតសិទ្ឋិពីព្រះមហាក្សត្រខ្មែរ
    4. បង្រួមខេត្តពី 58 មកត្រឹម 8ខេត្តឱ្យស្ថិតនៅក្រោមអំណាចរបស់រេស៊ីដង់បារាំង
    5. រេស៊ីដង់ស៊ុបពែរីយើរ ធ្វើការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជា ក្រោមការបញ្ជាផ្ទាល់ពីរេស៊ីដង់សេណរ៉ាល់(កូសាំងស៊ីន)
  • ការតស៊ូដើម្បីឯករាជ្យជាតិ និងសន្ធិសញ្ញាក
  • កំណែទម្រង់សង្គម

    ដោយបារាំងប្រើទឹកប្រាក់ដើម្បីទម្លាយភាពរាំងស្ទះ
  • រដ្ឋបាលបារាំងចុះហត្ថលេខាជាមួយស្ដេចនរោត្តម (រូបភាពនរោត្តមប្រគល់អំណាចឱ្យបារាំង)
    1888-1889
  • ខ្មែរស្ថិតនៅក្រោមអំណាចរបស់បារាំង ជាថ្នូរផ្គត់ផ្គង់ដល់រាជវាំងនិងសេចក្តីត្រូវការសំខាន់ៗក្នុងឆ្នាំ 1890
  • បង្កើតក្រុមការងារពិសេសដឹកនាំដោយបារាំង (ឆ្នាំ1892)
  • មន្ត្រីខ្មែរទទួលប្រាក់បៀវត្សពីបារាំងខ្ពស់ ធ្វើឱ្យមន្ដ្រីរាជការស្ងប់ស្ងាត់
  • កំណែទម្រង់សង្គមខ្មែររយៈពេល 26ឆ្នាំ (1884-1910)
    មានការប្រែប្រួល៖
    • ហេដ្ឋារចនាសម្ព័ន្ឋសង្គមប្រែមុខមាត់ថ្មី
    • វិស័យរដ្ឋបាលដែលធ្លាប់អសមត្ថភាព អនាធិបតេយ្យ និងគ្មានប្រសិទ្ឋិភាពប្រែជាមានសកម្មភាពខ្លាំងក្លា
    • កំណែទម្រង់ពន្ឋដាររដ្ឋបាលដីធ្លី បំបាត់របបទាសភាព
    • វិស័យចិត្តសាស្ត្រសង្គមប្រែប្រួល ទំនៀមទំលាប់ប្រពៃណីបុរាណ ផ្លាស់ប្ដូរ
    • បង្កើតកម្មសិទ្ឋិលើដីធ្លីថ្មី
    • វិស័យពាណិជ្ជកម្មមានការបង្កើតប្រព័ន្ធទីផ្សារសេរី
    • មានការបង្កើតប្រព័ន្ធកសិកម្ម (កសិដ្ឋាន)
  • ការតស៊ូដើម្បីឯករាជ្យជាតិ និងសន្ធិសញ្ញាក្រុងសឺណែវឆ្នាំ១៩៥៤

    1. ការតស៊ូដោយអាវុធ/ដោយហឹង្សា
    2. ការតស៊ូដោយសន្តិវិធី(នយោបាយការទូត)
    3. ប្រត្តិបត្តិការណ៍បណ្ដេញពួកវៀតមិញ
    4. សន្និសីទក្រុងសឺណែវ
  • ចលនាតស៊ូខ្មែរឥស្សរៈបែកចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ប្រទេសវៀតណាមខាងជើង ដឹកនាំដោយ ហូជីមិញ
  • ចលនាតស៊ូរទាមទារឯករាជ្យក្នុងប្រទេសកម្ពុជា

    1. ការតស៊ូរដោយអាវុធ
    2. ការតស៊ូរដោយសន្តិវិធី(នយោបាយការទូត)
  • ចលនាតស៊ូខ្មែរឥស្សរៈ (គាំទ្រដោយវៀតមិញ)ដែលបានពង្រីកកម្លាំងនៅភូមិភាគឥសាន ឧត្តរពាយ័ព្យ ធ្វើការវាយប្រហារលើ ពួកបារាំង និងបានវាយកាន់កាប់ទឹកដី1/3នៃផ្ទៃប្រទេសនៅឆ្នាំ១៩៤៩
  • ការតស៊ូរដោយសន្តិវិធី(នយោបាយការទូត)ដឹកនាំដោយសម្តេចសីហនុ
    1. ព្រះអង្គយាងទៅកាន់ប្រទេសបារាំង កាណាដា សហរដ្ឋអាមេរិក និងថៃ
    2. ព្រះអង្គផ្ញើលិខិតទៅលោកវាំងសង់អូរីយ៉ូល
    3. ព្រះអង្គធ្វើសន្និសីទកាសែតតាមវិទ្យុកាណាដា
    4. ព្រះអង្គជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេស ចន ហ្វូសស្ទ័រឌូល
    5. ព្រះអង្គផ្តល់បទសម្ភាសជាមួយភ្នាក់ងារញូយ៉ក
  • ព្រះអង្គត្រូវបានរដ្ឋមន្ត្រីថៃ ហ្លួងវិបុលសង្គ្រាម
  • ព្រះអង្គផ្ញើលិខិតទៅលោកវាំងសង់អូរីយ៉ូល មានសេចក្តីថា"នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមក
    ប្រទេសបារាំង ខ្ញុំមានជំនឿថា បារាំងនឹងផ្ដល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនរបស់ខ្ញុំ គឺនាំមកនូវ
    ឯករាជ្យជូនមាតុភូមិ"តែមិនទទួលបានលទ្ធផលជាវិជ្ជមាន
  • ព្រះអង្គបានធ្វើសន្និសីទកាសែតតាមវិទ្យុកាណាដាដោយថ្លែងពីបញ្ហាឯករាជ្យ
    ប្រទេសកម្ពុជា និងការផ្សព្វផ្សាយរបស់ពួកកុំម្មុយនីស្តឥស្សរះដែលធ្វើឲ្យប៉ះពាល់ប្រជាជន និងឯក
    រាជ្យរបស់ប្រទេសកម្ពុជា។តែមិនទទួលបានផលជាវិជ្ជមាន
    12 មេសា 1953
  • ព្រះអង្គបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេស ចន ហ្វូសស្ទ័រឌូល ដើម្បីពន្យល់គំនិត
    នេះ
  • ព្រះអង្គផ្តល់បទសម្ភាសជាមួយភ្នាក់ងារញូយ៉កថែមបានចុះផ្សាយសេចក្ដីថ្លែងការរបស់ព្រះអង្គ
    ថា (បើបារាំងមិនព្រមផ្តល់ឯករាជ្យទេ នោះប្រជាជនកម្ពុជានឹងងើបឡើងវាយបារាំង ហើយជ័យជម្នះ
    នោះវាជាជ័យ ជម្នះរបស់កុម្មុយនីស្ត)។ការផ្សព្វផ្សាយនេះបណ្តាលអោយមតិអន្តរជាតិបង្ខំបារាំងអោ
    យចរចារប្រគល់ ឯករាជ្យជូនកម្ពុជា
  • ព្រះអង្គត្រូវបានរដ្ឋមន្ត្រីថៃ ហ្លួងវិបុលសង្គ្រាមទទួលយ៉ាងសោះអង្គើយ
    14 មិថុនា 1953
  • ព្រះអង្គបានបង្កើតកងជីវពលនារីក្លាហាន ព្រមទាំងបានធ្វើមហាព្យុះហយាត្រា ដែលបណ្តាលអោយបារាំងមានការភ្ញាក់ផ្អើល